(​តួ​ក​គី)​៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 ក្នុង​ប្រទេស​តួ​ក​គី​ថា ក្រុម​ឧទ្ទាម ISIS ទទួលបាន​ហិរញ្ញប្បទាន ពី​ប្រទេស​ចំនួន ៤០ ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​សមាជិក G20 ផងដែរ ដោយ​ការអះអាង​ត្រូវបាន​លោក Putin បញ្ជាក់ថា ទទួលបាន​មក​ពី​ក្រុម​ស៊ើប​ការសម្ងាត់​របស់​រុស្ស៊ី នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​នេះ​៕​