(​ប៉ារីស​)៖ ក្រសួង​ការពារជាតិ​បារាំង​បានឲ្យដឹងថា យន្តហោះ​ចម្បាំង​របស់​បារាំង បាន​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​តំបន់ Raqqa ប្រទេស​ស៊ី​រី ដែល​នេះ​ជា​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​លើក​ទី​២ បន្ទាប់ពី​ក្រុម ISIS បាន​បង្ក​ភេរវកម្ម​នៅ​កណ្ដាល​ក្រុង​ប៉ារីស សម្លាប់​មនុស្ស ១៣២​នាក់ និង​របួស​ជាច្រើន​នាក់ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AFP ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​៕​