(​ម៉ូស្គូ​)៖ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានបញ្ជាក់​ថា ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អាកាស​ចរណ៍​រុស្ស៊ី​នៅអេ​ហ្ស៊ី​ប ដោយ​បាន​សម្លាប់​មនុស្ស ២២៤​នាក់ គឺជា «​អំពើ​ភេរវកម្ម​បំផ្ទុះ​ដោយ​គ្រាប់បែក​» នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​មុន​នេះ​បន្ដិច​។​

​ប្រធាន​សហព័ន្ធ​សន្ដិសុខ​របស់​រុស្ស៊ី លោក Aleksandr Bortnikov បានបញ្ជាក់​ថា ករណី​នេះ​បណ្តាលមកពី​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ជា​គ្រាប់​ច្នៃ​ដោយ​ដៃ មាន​ទម្ងន់​១,៥​គីឡូក្រាម នៃ​ម្សៅ TNT​។​

​សូម​ជំរាប​ថា ថ្មីៗ​នេះ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី បាន​ធ្លាក់​នៅ​ទីក្រុង Sinai នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នៃ​កណ្ដាលវាល​ខ្សាច់​សាហា​រ៉ា បណ្ដាលឲ្យ​មនុស្ស ២២៤​នាក់​ស្លាប់​៕​