(ក្រុង​ឡុង​ដ៍)៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron បានប្រកាស​សម្រេច​ចំណាយ ៣​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​ប្រើប្រាស់​នូវក្នុង​វិស័យ​យោធា ជាពិសេស​គឺ​ផ្ដោត​ទៅលើ​ផ្នែក​សន្ដិសុខ និង​ប្រឆាំង​អំពើ​ភេរវកម្ម ព្រមទាំង​ក្រុម ISIS ដែល​ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការវាយប្រហារ​កណ្ដា​ល​ទីក្រុង​ប៉ារីស ស្លាប់​មនុស្ស ១៣២​នាក់​៕