(​ប៉ារីស)​៖ មាន​ករណី​ផ្ទុះអាវុធ​បាញ់​តបត​គ្នា​ដ៏​ខ្លាំងក្លា​មួយ​បាន​កើតឡើង​នៅ​ជាយក្រុង​ប៉ារីស ក្នុងអំឡុងពេល​ប្រតិបត្តិការ​ឆ្មក់បង្ក្រាប​ភេរវកម្ម នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC និង CNN ជាបន្តបន្ទាប់។

Live Update ព័ត៌មាន៖

* ភេរវករ ៧នាក់ត្រូវបានចាប់ខ្លួន ខណៈខ្មាន់កាំភ្លើងម្នាក់ដែលកំពុងសំងំខ្លួននៅក្នុងអគារ Saint-Denis apartment គឺជាសកម្មជនពាក់ព័ន្ធនឹងវាយប្រហារនៅទីក្រុងប៉ារីស នេះបើយោងតាម Sky News។

* ប្រតិបត្តិការបង្ក្រាបនៅភាគខាងជើងបារាំង៖ ភេរវករ ៥រូបត្រូវបានចាប់ខ្លួន ខណៈដែលភេរវករ៣នាក់ ត្រូវបានស្លាប់ និងរបួសប៉ូលិស៤នាក់។

* ប្រតិបត្តិការបង្ក្រាបនៅភាគខាងជើងបារាំង៖ ស្លាប់ភេរវករ៣នាក់, ចាប់ខ្លួនបាន២នាក់ និងរបួសប៉ូលិស៤នាក់។

* សារព័ត៌មានបារាំង បានរាយការណ៍ថា ស្រ្តីម្នាក់ដែលបំពាក់ខ្សែក្រវ៉ាត់គ្រាប់បែកអត្តឃាត ត្រូវបានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ។

* មានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង និងជាច្រើនដង នៅកន្លែងបាញ់ប្រហារគ្នា ​សង្ស័យ​ជា​ការ​បំផ្ទុះ​គ្រាប់​បែក ​នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ AP។

* ទាហានបារាំងជាច្រើននាក់ទៀតបានមកដល់កន្លែងបាញ់ប្រហារ នេះ​បើយោងចេញផ្សាយរបស់ CNN។

* សារព័ត៌មាន AFP បានរាយការណ៍មកថា មានមនុស្សម្នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ។

* ​ប៉ូលិស ៣​នាក់​រងរបួស និង​ជនសង្ស័យ ២​រូប​ត្រូវបាន​ចាប់ខ្លួន​។​