(​នី​ហ្សេ​រី​យ៉ា​)៖ យ៉ាងហោច​ណាស់​មនុស្ស ៣២​នាក់​បាន​ស្លាប់ និង​៨០​នាក់​ផ្សេង​ទៀត បាន​រងរបួស​នៅក្នុង​ហេតុ​កាណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ក្បែរ​ផ្សារ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង Yola ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ហើយ​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​ដឹង​ថា​ជា​ទង្វើ​របស់​ក្រុម​ណា​នោះទេ ប៉ុន្តែ​គេ​សង្ស័យ​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម Boko Haram នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Reuters នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​៕​