(UN)៖ អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ (UN) បាន​ថ្លែង​ឲ្យដឹង​ក្នុង​សេចក្ដីប្រកាស នៅ​ថ្ងៃ​ពុធ​ទី​១៨ ខែ​វិច្ឆិកា​នេះ​ថា លោក Ban Ki-moon អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​មិន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង នា​សប្តាហ៍​ក្រោយ ដូច​អ្វី​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​ឡើយ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​៕​