(វ៉ាស៊ីងតោន)៖ បុគ្គលិកប្រមាណជាង២០០០នាក់ មកពីក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៧ នៅអាម៉េរិក ត្រៀមធ្វើបាតុ កម្មយប់នេះ ជុំវិញការទាមទារលក្ខខណ្ឌសមស្រប និងប្រាក់ម៉ោង ។

តាមរយៈសារព៏ត៌មាន Washingtonpost បានឲ្យដឹងថ្ងៃទី១៩ វិច្ឆិកានេះថា ការជួបជុំធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុននេះ ដែរ គឹនឹងចាប់ផ្តើមនៅវេលាម៉ោង ៧៖៣០នាទីយប់នេះ (ម៉ោងនៅអាម៉េរិក) ហើយអាចឈានដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៩ វិច្ឆិកា ផងដែរ ជុំវិញការទាមទារប្រាក់ម៉ោងទាបបំផុតចាប់ពី១៥ដុល្លារក្នុង១ម៉ោង ដែលអាចធ្វើឲ្យស្ទះអ្នកដំណើរ ប្រមាណជាង ៣.៦លាននាក់ ដែលត្រៀមចេញដំណើរនៅតាមជើងហោះហើរខាងលើនេះ ។

សូមបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលបុគ្គលិកធ្វើការនៅអាកាសចរណ៍ចេញមកបាតុកម្មទ្រង់ទ្រាយធំ គ្រាដែល កាលពី៣ឆ្នាំមុន ក៏បានកើតឡើងម្តងដែរ ជុំវិញការទាមទារករណីដូចគ្នាខាងលើ ហើយមានបុគ្គលិកខ្លះបង្ខំចិត្តធ្វើការ ងារ ២ទៅ៣កន្លែងទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារ ៕