(តួ​ក​គី)​៖ ក្រុម ISIS បាន​មាន​គម្រោង​ធ្វើ​ភេរវកម្ម​នៅក្នុង​ទីក្រុង Antalya និង​ជា​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល G20 ធ្វើឡើងនៅ​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍ TRT របស់​តួ​ក​គី ​។​

​បើ​តាម​របាយការណ៍​ដែល​រកឃើញ​នៅក្នុង​កុំព្យូទ័​របស់​ជនសង្ស័យ​មួយរូប បានឲ្យដឹងថា ក្រុម ISIS មានបំណង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​សណ្ឋាគារ​ដែល​មេ​ដឹក​កំពូល​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក G20 ស្នាក់ មិនតែប៉ុណ្ណោះ​នៅ​មាន​ហាង​លក់ទំនិញ និង​ក្លឹប​កម្សាន្ត​នៅក្បែរ​នោះ​ក៏​ត្រូវបាន​ស្ថិតក្នុង​ផែនការ​របស់ ISIS ផងដែរ ​។​

​គួរ​បញ្ជាក់​​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែតុលា​កន្លងទៅនេះ ក្រុម​ស៊ើប​ការសម្ងាត់​របស់​អ៊ីតាលី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ច្រើននាក់ ​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរ​វករ ហើយក៏​ជា​កិច្ចប្រតិបត្តិការ​ផ្នែក​សន្ដិសុខ និង​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ប្រទេស ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ G20 ដែរ ៕​