(ISIS)៖ ក្រុម​ឧទ្ទាម ISIS បាន​កំណត់​យក​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អង់គ្លេស ជា​គោលដៅ​វាយប្រហារ ប៉ុន្តែ​នៅ​នាទីចុងក្រោយ​ក៏​បាន​ជ្រើសរើស​យក​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​ជំនួស​វិញ ដើម្បី​ជា​ការសង​សឹង​ដែល​រុស្ស៊ី​វាយប្រហារ​ទីតាំង​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី​អន​ឡាញ​របស់​ក្រុម ISIS​។​

​នៅក្នុង​ទំព័រ​ទស្សនាវដ្ដី​អន​ឡាញ​របស់ ISIS ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅពេល​នេះ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការវាយប្រហារ​បណ្ដា​ប្រទេស​នៅ​លោកខាងលិច ដើម្បី​ជា​ការ​សឹង​ដល់​អាមេរិក​ដែល​បាន​វាយប្រហារ​ខ្លួន​តាម​ដែនអាកាស ហើយ​ក្នុងនោះ​អង់គ្លេស​ក៏​ជា​គោលដៅ​សំខាន់​មួយ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​បាន​ធ្លាក់​នៅក្នុង​តំបន់ Sinai ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​៣១ ខែតុលា បណ្ដា​ឲ្យ​មនុស្ស​ស្លាប់ ២២៤​នាក់ ដោយ​ក្នុង​នោះ​សុទ្ធសឹងតែ​ជា​ជនជាតិ​រុស្ស៊ី​៕​