(​ប៉ារីស​)៖ ប្រធានាធិបតី​បារាំង​លោក Francois Hollande បាន​បញ្ជា​ឲ្យមាន​ការប្រហារ​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម ISIS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​បន្ត​ទៀត ក្រោយពេល​បើក​ការវាយប្រហារ ISIS នៅ​ស៊ី​រី ២​ដង​រួច​មក នេះ​បើ​យោង​តាម​ទូរទស្សន៍ Newsone ចេញផ្សាយ​យប់មិញ​នេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា «​ការបញ្ជាឲ្យ​មាន​ការវាយ​ប្រ​ហារ​ទៅកាន់​ប្រទេស​ទី​២​នេះ គឺ​ត្រូវបាន​ធ្វើឡើង នៅពេលដែល​លោក Hollande បាន​ជួប​ពិភាក្សា​គ្នា​ជាមួយនឹង​មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា និង​មេបញ្ជាការ​កងទ័ព​បារាំង ដើម្បី​តាម​កម្ទេច ISIS ដល់​កន្លែង​ពួកគេ បន្ទាប់​ពី​ទីក្រុង​ប៉ារីស​បាន​ទទួល​នូវ​ការវាយប្រហារ​យ៉ាងដំណំ​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​រួចមក​» ៕​