(​សេ​អ៊ូ​ល)​៖ កូរ៉េខាងជើង បាន​ស្នើ​ឲ្យមាន​កិច្ចពិភាក្សា​ទ្វេភាគី​មួយ ជាមួយនឹង​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅក្នុង​ព្រំដែន​គ្មាន​ជម្លោះ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា​។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​របស់​នេះ អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េ​ខាងត្បូង មិន​បាន​ផ្ដល់​មតិ​អ្វី​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែសីហា​កន្លងទៅនេះ កូរ៉េខាងជើង និង​ខាងត្បូង បាន​ប៉ះទង្គិច​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តាម​ព្រំដែន​៕​