(​វ៉ាស៊ីនតោន​)៖ អាជ្ញាធរ​អាម៉េរិក បាន​ចោទប្រកាន់​ទៅលើ​បុរស និង​ស្ត្រី​ចំនួន ៦៦​នាក់ ពី​បទ​ពាក់ព័ន្ធ​នឹង​ការចូលរួម​រៀបចំ​គម្រោង​វាយប្រហារ​ជាមួយ​ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS នៅលើ​ទឹកដី​សហរដ្ឋអាម៉េរិក ក្នុងនោះ​រួម​ទាំង​ជនភៀសខ្លួន​មួយចំនួន​តូច​ផង​ដែរ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងា​រសារព័ត៌មាន Daily Mail ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ។​

​សូមជម្រាបថា ក្រុម​ភេ​រវករ​ទាំងនោះ​ ភាគច្រើន​មាន​គោលដៅ​វាយប្រហារ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ព្រមទាំង​បាន​ប្តេជ្ញា​ថា នឹង​បញ្ច្រៀ​ប​បណ្តាញ​របស់ខ្លួន​នៅ​លោកខាងលិច ព្រមទាំង​បង្ក​ការ​បង្ហូរឈាម​តាម​គម្រោង​របស់​ខ្លួន ​។ អ្វី​ដែល​គួរឲ្យ​បារម្ភ​នោះ គឺការ​គំរាម​ក្នុង​ការវាយប្រហារ​មួយចំនួន ក៏​ចេញពី​សំណាក់​យុវជន​សហរដ្ឋអាម៉េរិក​ផ្ទាល់​តែម្តង ដែល​បាន​ផ្លាស់ប្តូរ​ជំនឿ​ទៅលើ​ពួក​ឧទ្ទាម​ ISIS តាមរយៈ​ការអូសទាញ​តាម​ប្រព័ន្ធ Internet ​៕