(​គែ​រ​)៖ ប្រទេស​រុស្ស៊ី និង អេ​ហ្ស៊ី​ប បាន​ចុះហត្ថលេខា​រួមគ្នា ក្នុង​ការកសាង​នូវ​រោងចក្រ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ នៅលើ​ទឹកដី​អេ​ហ្ស៊ី​ប ដែល​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បានធ្វើឡើង ក្រោយពេល​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​ធ្លាក់​នៅ​តំបន់​ឧបទ្វីប​ស៊ីណៃ និង​បាន​សម្លាប់​មនុស្ស ២២៤​នាក់ កាលពី​ចុង​ខែ​តុលា នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ ៕​