(​កូឡា​ឡាំ​ពួ​)៖ រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃ​សុក្រ​នេះ បានចាប់ផ្ដើម​ដាក់ពង្រាយ​កងកម្លាំង​យោធា​ប្រមាណ ២.០០០​នាក់ នៅ​ពេស​ពេញទី​ក្រុងកូឡា​ឡាំ​ពួ និង​ត្រៀម​បម្រុង​ទាហាន ២.៥០០​នាក់ ដើម្បី​ទុក​ចេញ​ប្រតិបត្តិការ បន្ទាប់ពី​ទទួលបាន​ដំណឹង​ក្រៅផ្លូវការ​មួយ​ថា នឹង​មាន​ករណី​ភេរវកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា មកដល់ ដើម្បី​ចូលរួម​កិច្ចប្រជុំ ASEAN 2015 នេះ​បើ​យោងតាម​ចេញផ្សាយ​របស់ Channel News Asia នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​៕​