(​បា​ម៉ាកូ​)៖ លោក Ibrahim Boubacar Keita ប្រធានាធិបតី​ម៉ាលី សម្រេច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈ ពេល ១០​ថ្ងៃ ក្រោយពី​មាន​ការវាយប្រហារ​ក្នុង​សណ្ឋាគារ​លំដាប់​កំពូល Radisson Blu ស្ថិត​ក្នុង​ទីក្រុង​ធំ Bamako នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters ចេញផ្សាយ​មុន​នេះ​បន្ដិច​។​

​ការសម្រេច​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ទាំង​កណ្ដាល​អាត្រា​ធ្រ​នេះ ប្រធានាធិបតី Keita ក៏​បាន​ប្រកាស​កំណត់​យ​ក​រយៈ ៣​ថ្ងៃ ដើម្បី​កាន់ទុក្ខ​ផងដែរ ចំពោះ​មនុស្ស ២១​ស្លាប់ និង​របួស​៧​នាក់ ក្នុង​ចំណោម​មនុស្ស​១៧០​នាក់ ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​ចាប់​ជា​ចំណាប់ខ្មាំង​នោះ​។​
​ទន្ទឹមនឹងនោះ​ដែរ រឿង​ដែល​គួរឲ្យខ្លាច​មួយទៀត គឺ​ក្រុម​ឧទ្ទាម Al-Mourabitoun ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧទ្ទាម​ជី​ហាដ និង​អាល់​កៃ​ដា បាន​ប្រកាស​នៅ​លើ Twitter ថា «​គឺ​ជា​ទង្វើ​របស់​ពួកគេ​»​។​

​យ៉ាងណាមិញ​ប្រធានាធិបតី​អាមេរិក លោក Barack Obama ក៏​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះដែរ ក្រោយពី​មាន​ពលរដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ ហើយ​អំពាវ​ឲ្យ​មន្ត្រី​ទូត និង​បុគ្គលិក​ហាម​ចេញទៅ​ក្រៅ​បើ​ពុំ​មាន​ការចាំបាច់​៕​

លោក Ibrahim Boubacar Keita ប្រធានាធិបតីម៉ាលី