(​ប្រ៊ូ​សែល​)៖ ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​បារាំង ប៊ែលហ្ស៊ិក បាន​កំពុងតែ​គំរាមកំហែង​ខ្លាំង​ខាង​ភេរវកម្ម ក្រោយពី មាន​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បណ្តាល​ស្លាប់​១៣២​នាក់ និង​របួស​ជាច្រើន​រយ​នាក់​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​យោងតាម Reuters ចេញផ្សាយ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា​នេះ ។​

​កងកម្លាំង​សន្តិសុខ​ប៊ែលហ្ស៊ិក បាន​កំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ប៉ារីស ដែល​ភេរវកម្ម​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា ដោយសារ​តែ​ភេរ​វករ​មួយ​ភាគ​ធំ​បាន​ចេញពី​ប្រទេស​នេះ និង​មេ​ធំ​លោក Saleh Abdeslam ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងចំណោម​បក្ខពួក​៦​នាក់ ដោយ​ការ​វាយឆ្មក់​ចូល​ចាប់ពី​សំណាក់​ប៉ូលិស បារាំង សហការ​ជាមួយនឹង​ប៉ូលិស​ប៊ែលហ្ស៊ិក​។​

​ភ្លាមៗ​នោះដែរ ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ប៊ែលហ្ស៊ិក និង​អេ​ស្ប៉ា​ញ ក៏​ត្រូវ​បាន​លុប ចោល​ជា​បន្ទាន់​ផងដែរ ក្រោយ​ពេល​ប៉ូលិស​ទទួលបាន​ដំណឹង​គំរាម​វាយប្រហារ​ពី ISIS នោះ​៕​