(​បង់​ក្លា​ដែស​)៖ មេដឹកនាំ​បក្សប្រឆាំង​សំខាន់ៗ​ពីរ​រូប​ប្រចាំ​ប្រទេស​បង់​ក្លា​ដែស នឹង​ត្រូវបាន​គេ​ព្យូរ​-​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត បន្ទាប់​ពី​បរាជ័យ​ក្នុង​សំណើ​ដើម្បី​សម្រាស​ទោស​ប្រហារជីវិត ខណៈ​ដែល​អាជ្ញាធរ​បាន​ត្រៀម​រៀបចំ​ជា​ស្រេច​ក្នុង​ការប្រហារជីវិត​មេដឹកនាំ​ទាំងពីរ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​មន្ត្រី​យុត្តិធម៌ ដកស្រង់​ដោយ​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​សូមជម្រាបថា តុលាការ​កំពូល​របស់​ប្រទេសបង់​ក្លា​ដែស បាន​ច្រានចោល​សំណើ​របស់​លោក Ali Ahsan Mohammad Mujahid និង​លោក Salahuddin Quader Chowdhury ដែល​ស្នើ​សុំ​សម្រាល​ទោស​ប្រហារជីវិត ដោយសារ​អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន​ក្នុងនោះ​រួម​មាន​ការសម្លាប់​រង្គាល​មនុស្ស​ក្នុង​សម័យ​សង្គ្រាម​ទាមទារ​ឯករាជ្យ​ជាមួយ​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំ​១៩៧១​កន្លងទៅ​៕​