(​អាមេរិក​)៖ លោក Jan Koum សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​កម្មវិធី​ជជែក​កម្សាន្ត WhatsApp ថ្មីៗ​នេះ បាន​លក់​ភាគហ៊ុន Facebook ទទួលបាន​ប្រាក់ ៣០០​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Business Insider ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។​

​លោក Koum បាន​ក្លាយ​ជា​បុគ្គលិក​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ក្រោយពេល​ដែល លោក Mark Zuckerberg ទិញ​កម្មវិធី WhatsApp កាលពីដើមឆ្នាំ​២០១៤ ហើយ​មកដល់ពេលនេះ លោក Koum ត្រូវបាន​ទស្សនាវដ្ដី Forbes ចេញផ្សាយ​ថា លោក​មាន​ទ្រព្យសម្បតិ្ត ៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក​៕​