(​ចិន​)៖ យ៉ាងហោច​ណាស់​មនុស្ស ២២​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​អណ្ដួងរ៉ែ​មួយ ក្នុង​ទីក្រុង Jixi ខេត្ត Heilongjiang ប្រទេស​ចិន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។​

​អាជ្ញាធរ​ក្នុង​តំបន់​បានឲ្យដឹងថា ករណី​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៅក្នុង​ការដ្ឋាន​អណ្ដួងរ៉ែ​របស់​ក្រុមហ៊ុន Heilongjiang Longmay Mining Holding Group ហើយ​បើ​តាម​ការ​បញ្ជាក់បន្ថែម នៅ​ពេល​កើតមាន​មាន​កម្មករ ៣៨​នាក់​បាន​ចុះ​ទៅ​ក្នុង​អណ្ដួងរ៉ែ ប៉ុន្តែ​មូលហេតុ​នោះ​នៅ​មិនទាន់​ដឹង​ទេ​៕​