(​លី​ប៊ឺរ៉ា​)៖ លោកស្រី BerniceDahn រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ឲ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ពិតជា​មាន​ករណី​នៃ​ជំងឺអេបូ​ឡា ចំនួន​៣​ករណី កើតឡើង​ពិតមែន ។​

​លោកស្រី​បាន​បញ្ជាក់ថា «​ករណី​ថ្មី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១៩ ខែវិច្ឆិកា នៅពេលដែល​យើង​ទទួលបាន​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​របស់​យើង​ថា វត្ថុ​វិភាគ ឈាម​ដែល យកចេញ​ពី​អ្នកជំងឺ​ម្នាក់ ហើយ​លទ្ធផល​បង្ហាញ​ថា​មាន​វត្តមានអេ​បូឡា​»​។​

​ជុំវិញ​ករណី​ផ្ទុះឡើង​ជំងឺ​ជា​ថ្មី​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ និង​ធ្វើ​ការទប់ស្កាត់​ការទំនាក់ទំនង​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ ។​

​សូមបញ្ជាក់​ថា វីរុស​អេ​បូឡា បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១១​ពាន់​នាក់ នៅក្នុង​ប្រទេស លី​ប៊ឺរ៉ា ហ្គី​ណេ សៀ​រ៉ា លេ​អុន គិត​ចាប់តាំងពី​ខែ​មីនា ឆ្នាំ​២០១៤ ។​

​សម្រាប់​ប្រទេស​លី​ប៊ឺរ៉ា នេះ គឺ​បាន​ប្រកាសថា មិន​មាន​វត្តមាន​វីរុស​អេ​បូឡា នៅក្នុ​ប្រទេស​របស់​ខ្លួន​នៅក្នុង​ខែ​កញ្ញា កន្លងទៅនេះ ។ ដោយឡែក សៀ​រ៉ា លេ​អុន ក៏​បាន​ប្រកាសថា មិន​មាន​វត្តមាន​នៃ​វីរុស​អេ​បូឡា នៅក្នុង​ខែ​កញ្ញា​ដែរ ខណៈ​ដែល​ហ្គី​ណេ ប្រកាស​រយៈពេល​៤២​ហើយ នៃ​ការ​មិន​មាន​វត្តមាន​វី​រុស​បង្ក​រោគ​៕