(​កា​មេ​រូ​ន​)៖ យ៉ាងហោច​ណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ភាគ​ខាងជើង ប្រទេស​កា​មេ​រូ​ន នេះ​បើ​យោង​តាម​សារព័ត៌មាន AP បានឲ្យ​ដឹង​មុន​នេះ​បន្តិច ។​

​ហេតុនេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា​នេះ (​ម៉ោង​នៅ​កា​មេ​រូ​ន​) ស្ថិត​ក្នុង​ទីក្រុង Maroua ដែល​ជាទី កន្លែង​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា​ដែល​មាន​អ្នកស្លាប់​ជា​ង​២០​នាក់​ផង​ដែរ​នា​ពេលកន្លងមក ។​

​ភ្លាមៗ​នោះដែរ សមត្ថកិច្ច​មិន​អាច​កំណត់ថា ជា​អំពើ​របស់​ក្រុម​ណា​នោះ​ទេ តែ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​មកពី​តំបន់ Boko Haram ធ្លាប់បាន​គំរាម​ថា នឹង​វាយប្រហារ​ប្រទេស​កា​មេ​រូ​ន​នៅក្នុង​ឆ្នាំនេះ ដោយសារ​តែ​កា​មេ​រូ​ន ទទួល​បាន​ការ ការគាំទ្រ​ពី​សំណាក់​កងទ័ព​នី​ហ្សេ​រី​យ៉ា ក្នុង​ការប្រឆាំង​នឹង​ក​ង​កម្លាំង​ឥស្លាម​ពួកគេ ៕​