(​បា​ដា​ដ​)៖ ក្រុម​អ៊ីស្លាម​ជ្រុលនិយម ISIS កំពុង​ព្យាយាម​បង្កើត​នូវ​អាវុធ​គីមី និង​បង្កើត​សាខា​របស់​​ខ្លួន ដើម្បី​ពង្រីក​ទីតាំង​ផលិត និង​សាកល្បង​អាវុធ​គីមី ដោយ​ការផលិត​អាវុធ​នេះ ទទួលបាន​​ជំនួយពី​អ្នក​វិទ្យា​មក​ពី​អ៊ីរ៉ាក់ និង​ស៊ី​រី ព្រមទាំង​លោក​ខាងលិច​ទៀត​នេះ នេះ​បើ​យោង​តាម​ឯកសារ​សម្ងាត់​របស់​ក្រុម​ចារកម្ម​អ៊ីរ៉ាក់ និង​អាមេរិក និង​ត្រូវបាន​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Business Insider នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​។​

​នៅក្នុង​ឯកសារ​សម្ងាត់​ដែល​ទទួលបាន​ពី​ក្រុម​ចារ​កម្ម​បានឲ្យដឹងថា អាវុធ​គីមី ដែល​ត្រូវបាន​ផលិត​ឡើង​ដោយ​ក្រុម ISIS គេ​នៅ​មិនទាន់​ដឹង​ពី​អានុភាព​របស់​វា​ទេ ប៉ុន្តែ​បាន​ដឹង​ថា ក្នុងចំណោម​អ្នកវិទ្យាសាស្ត្រ​ដែល​ចូលរួម​ផលិត​នោះ​ក៏​មាន​អតីត​កូនចៅ​របស់ សា​ដាម ​ហ៊ូ​សែន​។​

​ក្រោយ​ពី​វាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស លោក Manuel Valls នាយករដ្ឋមន្ត្រី​បារាំង ក៏បាន​​ព្រមាន​ផងដែរ​ថា ក្រុម ISIS អាច​នឹង​ប្រើ​វុ​ធ​គីមី មក​វាយប្រហារ​ប្រទេស​បារាំង​ជាថ្មី ប៉ុន្តែ​ព័ត៌មាន​ហាក់​បាន​ស្ងប់ស្ងាត់​វិញ ប៉ុន្តែ​ចំណុច​នេះ​ត្រូវបាន​អ្នកវិភាគ​បាន​កត់​ចំណាំទុក​។​

​ចំពោះ​ឯកសារ​សម្ងាត់​នេះ អាច​ជា​ការពិត​ព្រោះថា រដ្ឋាភិបា​អ៊ីរ៉ាក់ បាន​ចែកចាយ​នូវ​ម៉ាស​ការពារ​ឧស្ម័ន និង​សម្លៀកបំពាក់​ការពារ​ធាតុគីមី​ដល់​កងទ័ព​ដែល​ឈរជើង​នៅ​ភាគ​ខាងលិច និង​ខាង​​ជើង​ទីក្រុង​បា​ដា​ដ ហើយ​ម៉ាស និង​សម្លៀក​បំពាក់​ទាំងនោះ មាន ២៥​ភាគរយ​ត្រូវបាន​គេ​ដឹងថា រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​៕​