(​សេ​អ៊ូ​ល​)៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Young-sam ដែល​ជា​មេដឹកនាំ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ទទួល​មរណភាព​ក្នុង​វ័យ ៨៧​ឆ្នាំ ដោយសារ​ជំងឺ​ចាស់ជរា បន្ទាប់​ពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ BBC ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។​

​លោក Kim គឺ​ជា​មេដឹកនាំ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មួយរូប ដែល​បាន​ប្រឆាំង​នឹង​ក្រុម​យោធា រហូតដល់​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំឃាំង​នៅក្នុង​គេហដ្ឋាន​អស់​ជាច្រើន​ឆ្នាំ​ទៀត​ផង ប៉ុន្តែ​ក្រោយមក ការទាមទារ​របស់​លោក​បានសម្រេច និង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ចន្លោះ​ឆ្នាំ ១៩៩៣-១៩៩៨៕​