(​ពិភពលោក)​៖ ក្រុម​ដែល​មាន​ជំនាញ​ខាង​ជ្រៀតចូល​តាម​ប្រព័ន្ធ​អន​ឡាញ Hacker បាន​ប្រកាស​នៅ​លើ​បណ្ដាញ Twitter ថា ក្រុម​អ៊ីស្លាម​ជ្រុលនិយម ISIS មាន​គម្រោង​ធ្វើ​ការវាយប្រហារ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​នៅ​លើ​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក អ៊ីតាលី ឥណ្ឌូនេស៊ី និង​លី​បង់ នៅ​ថ្ងៃ​អាទិត្យ​នេះ​តែម្ដង នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃ​សៅរិ៍​ម្សិលមិញ​៕