(​ភូមា​)៖ របាយការណ៍​ចេញផ្សាយ​ដោយ​ផ្លូវការ​របស់​រដ្ឋាភិបាល​ភូមា​បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​អណ្ដួងរ៉ែ​ថ្លើមថ្ម សរុប​ទាំងអស់​មាន​ចំនួន ៩០​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AP នៅ​មុន​នេះ​បន្ដិច​។​

​អាជ្ញ​ធរ​ប្រចាំ​តំបន់​បានបញ្ជាក់​ថា មាន​សាកសពត្រូវបាន​គេ​ទាញ​ចេញ​ពី​ក្រោម​គំនរ​ដី ហើយ​បើ​តាម​ការ​បញ្ជាក់បន្ថែម​មកដល់ពេលនេះ នៅ​មាន​មនុស្ស ១០០​នាក់​កំពុង​តែ​បាត់​ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អណ្ដួងរ៉ែ​មួយនេះ ត្រូវបាន​គេ​ដឹងថា ជា​អណ្ដួងរ៉ែ​ដែល​សម្បូរ​ទៅ​ដោយ​ថ្លើមថ្ម​ល្អ​ជាង​គេ​បំផុត និង​មាន​តម្លៃ ដូច្នេះ​ហើយ​វា​ក៏​សម្បូរ​កម្មករ​ធ្វើការ​នៅ​កន្លែង​នេះ​ផងដែរ​៕​