(​ប្រ៊ូ​សែល​)៖ នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ែលហ្ស៊ិ​កលោក Charles Michel បាន​ថ្លែងឲ្យដឹងថា ទីក្រុង​ប្រ៊ូ​សែ​ល (Brussels) បាន​កំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការទប់ស្កាត់​អំពើ​ភេរវកម្ម​កើតមានឡើង​នៅតាម​ទីប្រជុំជន​នានា បូក​រួម​ទាំង​នៅ​តាម​សាលារៀន​ផងដែរ ។​

​តាមរយៈ​សារព័ត៌មាន Independent បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃច​ន្ទ ទី​២៣ វិច្ឆិកា​នេះ​ថា ការការពារ​សន្តិសុខ​ខ្ពស់​បំផុត​នេះ គឺ​ត្រូវបាន​ធ្វើឡើង ក្រោយពេល​ដែល​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​បាញ់ប្រហារ​កើតមានឡើង​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ត្រូវបាន​គេ​គិត​ថា ក្រុម​ភេរ​វករ​ទាំងនោះ​មាន​ប្រភព​មក​ពី​ប្រទេស​ប៊ែលហ្ស៊ិក និង​មាន​មួយចំនួន ទៀត​បាន​រត់​ចូលទៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​វិញ​ផង​ដែរ ។​

​ទន្ទឹមនឹងនោះ​ដែរ នា​យប់មិញ​នេះ សកម្មជន​ភេរ​វករ​ចំនួន​១៦​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​នៅ​ប៊ែលហ្ស៊ិក គ្រា​ដែល​មេ ធំ Salah Abdeslam ដែល​ជា​មេខ្លោង​ធំ​កំពុងតែ​រត់​គេចខ្លួន ៕​