(​អាល្លឺម៉ង់​)៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​របស់​ប្រទេស​អាល្លឺម៉ង់ លោក Thomas de Maiziere បានឲ្យដឹងថា ពលរដ្ឋ​អាល្លឺម៉ង់​ជាច្រើន​បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​ចូលរួម​ជាមួយនឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ពិភពលោក ប៉ុន្តែ​នៅពេល​នេះ ក៏​មាន​អ្នកខ្លះ​បាន​ត្រឡប់​មក​កាន់​ផ្ទះ​របស់​ពួកគេ​វិញ​ផង​ដែរ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ RT ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​

​លោក​រដ្ឋមន្ត្រី​រូបនេះ បាន​បង្ហាញ​ដោយ​លើកយក​តួលេខ​ពី​របាយការណ៍​សម្ងាត់​ថា មាន​ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ ៧៦០​នាក់ បាន​ចាកចេញ​ពី​ប្រទេស​អាល្លឺម៉ង់ ទៅ​ចូលរួម​ក្រុម ISIS ប៉ុន្តែ​នៅ​ឆ្នាំនេះ មាន​ប្រមាណ ២០០​នាក់ បាន​វិញ​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ និង ១២០​នាក់​បាន​ស្លាប់​នៅក្នុង​ការធ្វើ​សង្គ្រាម​៕