(​តូ​ក្យូ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​វិច្ឆិកា​នេះ មាន​ករណី​ផ្ទុះ​មួយ​កើតឡើង​នៅ​កន្លែង​ទី​សក្ការៈបូជា Yasukuni Shrine ស្ថិត​ក្នុង​ទីក្រុង​តូ​ក្យូ តែ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ស្លា​ប់ ឬ​រងរបួស​ឡើយ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Kyodo ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​

​ប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​រាយការណ៍​ថា មិន​មាន​អ្នកស្លាប់ និង​របួស​នោះ​ទេ ប៉ុន្តែ​បន្ទប់ទឹក​ត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង ហើយ​នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​រកឃើញ​មាន​ថ្ម​ពិល និង​ខ្សែភ្លើង បើ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង អាច​ជា​គ្រឿងផ្សំ​នៃ​ការបង្កើត​គ្រាប់បែក​ច្នៃ​៕​