(​ឡុង​ដ៍​)៖ រដ្ឋាភិបាល​អង់គ្លេស បាន​បញ្ជា​ទិញ​យន្តហោះ​ច្បាំង​ថ្មី​ជាច្រើន​គ្រឿង ដើម្បី​ពង្រឹង​ផ្នែក​យោធា និង​ដើម្បី​ចូលរួម​វាយប្រហារ​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ដែល​គម្រោង​នៃ​ការបញ្ជា​ទិញ​យន្តហោះ​ចម្បាំង​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​។​

​អធិការបតី​អង់គ្លេស​លោក George Osborne បាន​បញ្ជាក់​ឲ្យដឹងថា យន្តហោះ​ចម្បាំង​ដែល​ត្រូវ​ទិញ​នោះ​គឺ F35 ចំនួន ២៤​គ្រឿង ដែល​ជា​យន្តហោះ​ចម្បាំង​ដ៏​អស្ចារ្យ ហើយ​នៅ​ក្នុង​នោះ​អង់គ្លេស​ក៏បាន​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក RAF ប្រមាណ ២០​គ្រឿង​ផង​ដែរ​៕