(​លី​បេរី​យ៉ា​)៖ អ្នកជំនាញការ​ខាង​សុខភាព​សកល បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ទៅលើ​អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO ថា​បាន​ធ្វេសប្រហែស​ក្នុង​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម អ៊ី​បូ​ឡា (Ebola) នៅ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក ។​

​ថ្លែង​ប្រាប់​សារព័ត៌មាន CNN លោកស្រី Harvard អ្នកជំនាញ​ខាង​សុខភាព​មក​ពី​វិទ្យាស្ថាន Hygiene and Tropical Medicine បាន​ស្នើសុំ​ឲ្យមាន​ការចាត់​វិធាន ដើម្បី​ទប់ស្កាត់​រីក​សាយភាយ​នៃ​មេរោគ​អ៊ី​បូ​ឡា នៅ​ជុំវិញ​ពិភពលោក គ្រា​ដែល​ជំងឺ​នេះ បាន​កំពុងតែ​ពេញនិយម​នាពេល​បច្ចុប្បន្ន ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នាយក​មជ្ឈមណ្ឌល Harvard Global Health Institute លោក Ashish K. Jha បាន​ថ្លែង​រិះ គន់​ដែរ​ថា “​បុគ្គលិក​ដែល​ធ្វើការ​នៅ WHO ក៏​បានដឹង​ដែរ​ថា ជំងឺ​អ៊ី​បូ​ឡា បាន​កំពុងតែ​រីករាយ​ដាល​ជា​ថ្មី​ពិតមែន គឺ​ចាប់ តាំងពី​ខែ​និទាយ​រដូវ​មកម្ល៉េះ ហើយ​រហូត​មកដល់​ខែ​សីហា ទើប WHO ប្រកាស​ភាពអាសន្ន​ជា​សាធារណៈ​” ។​
​សូម​រំលឹក​ដែរ​ថា ប្រទេស​លី​បេរី​យ៉ា បាន​រកឃើញ​វីរុស​អ៊ី​បូ​ឡា ៣​ករណី​ផ្សេង​ទៀត​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ សប្តាហ៍​មុន បន្ទាប់ពី​មាន​ការ​ស្ងប់ស្ងាត់​អស់​រយៈពេល​២​ខែ​មកនេះ ៕​