(​ឥណ្ឌា​)៖ មនុស្ស ៧​នាក់ បាន​ស្លាប់​នៅក្នុង​ឧប្បទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​នៅក្នុង​តំបន់​ទីក្រុង Katra រដ្ឋ Jammu ប្រទេស​ឥណ្ឌា នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មានឥ​ណ្ឌា NDTV ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​ឧទ្ធម្ភាគចក្រ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Himalayan Heli Services ដោយ​បាន​ដឹក​អ្នកដំណើរ ៦​នាក់ និង​បើកបរ​ដោយ​ពី​ឡុត​ស្រី ហើយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ធ្លាក់នេះ ត្រូវបាន​ក្រុម​ជំនាញ​សន្និដ្ឋានថា អាច​មក​ពី​បញ្ហា​អាកាសធាតុ​គឺ​អ័ព្ទ​ច្រើន​៕