(មី​យ៉ាន់​ម៉ា)៖ ចំនួន​អ្នក​ស្លាប់ បាន​កើនឡើង​ដល់ ១០៤​នាក់​ហើយ ក្នុង​គ្រោះថ្នាក់​បាក់ស្រុត​ដី​ក្នុង​អណ្ដួងរ៉ែ​ថ្លើមថ្ម នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​បន្ថែមទៀត នៅ​រសៀល​ថ្ងៃ​អាទិត្យ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ​។​

​ហេតុការណ៍​បាក់ស្រុត​ដី បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដែល​វា​ជា​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត នៅ​អំឡុង​ឆ្នាំ​២០១៥​នេះ សម្រាប់​មី​យ៉ាន់​ម៉ា ដោយ​បាន​នាំយក​ផ្ទះ ចំនួន​៨០​ខ្នង នៅក្នុង​ភូមិ Sankhatku ខណៈ​ក្រុម​កម្មករ​រ៉ែ​កំពុង​លង់លក់​ក្នុង​ដំណេក នៅ​ជិត​កន្លែងកើតហេតុ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យ៉ាងហោច​ណាស់​នៅ​មាន​មនុស្ស ១០០​នាក់​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​ម​បាក់​អណ្ដួងរ៉ែ​នេះ​៕​