(​ម៉ូស្គូ​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​រុស្ស៊ី មាន​គម្រោង​ដាក់ទណ្ឌកម្ម​សេដ្ឋី​លើ​ប្រទេស​តួ​ក​គី បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ី​រី ដោយ​បាន​ចោទ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ហោះ​បំពាន​ដែនអាកាស​របស់​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​។​

​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងថា ផែនការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​គួកគី​នេះ អាន​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កា​វិនិយោគ​រួមគ្នា ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី​មិន​អាច​ទទួលយក​នូវ​ទង្វើ​របស់​តួក​គី​បានឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​ប្រភេទ Sukhoi ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ថ្ងៃ​អង្គារ​ទី​២៤ ខែវិច្ឆិកា​នៅតាម​ព្រំដែន​ប្រទេស​តួ​ក​គី និង​ស៊ី​រី ក្នុង​កិច្ច​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​៕​