(​តូ​ក្យូ​)៖ រដ្ឋាភិបាល​ជប៉ុន បាន​គម្រោង​ចល័ត​ទ័ពជើងគោក​ប្រមាណ ៥០០​នាក់​ទៅ​កាន់​កោះ​ភាគខាងត្បូង​នៃ​ប្រទេស ជាទី​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Al Jazeera ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន លោក Kenji Wakamiya បានឲ្យដឹងថា គម្រោង​ដាក់ពង្រាយ​ទ័ព​ទៅកាន់​កោះ Ishigaki នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​រក្សា​សន្ដិសុខ​ក្នុង​តំបន់ ប៉ុន្តែ​សម្រាប់​ប្រទេស​ចិន បាន​មើលឃើញ​ថា ការ​ចល័ត​ទ័ព​នេះ​គឺ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​។​

​បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន​បាន​បង្កើត​ប៉ុស្ដិ៍​ត្រួតពិនិត្យ និង​យាមល្បាត​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​មួយ​នេះ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​ជប៉ុន ដាក់ពង្រាយ​ទ័ព ដើម្បី​ត្រៀម​ខ្លួន​ការពារជាតិ ទប់ទល់​នឹង​យោធា​របស់​ចិន​៕