(​ម៉ូស្គូ​)៖ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បាន​ដាក់ពង្រាយ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ប្រភេទ S-400 ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​របស់​ប្រទេស​រុស្ស៊ី នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim ក្នុង​ប្រទេស​ស៊ី​រី ដែល​ជា​ផ្នែក​មួយ​សម្រាប់​ការពារ​សន្ដិសុខ បន្ទាប់​ពី​ប្រទេស​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្ត​ចម្បាំង​កាលពីដើម​សប្ដាហ៍​នេះ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​នេះ ត្រូវបាន​គេ​មើលឃើញ​ថា​គឺជា​ការព្រមាន​យ៉ាង​ធ្ងន់ៗ និង​ចំៗ​តែម្ដង​ទៅ​ដល់​ប្រទេស​តួ​ក​គី ព្រោះថា S-400 ជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​របស់​រុស្ស៊ី ដែល​ត្រូវបាន​អ្នកជំនាញ​ខាង​ផ្នែក​យោធា​បញ្ជាក់ថា វា​អាច​ទប់ទល់ និង​ការពារ​បាន​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី រយៈ​ចម្ងាយ​វែង និង​មី​ស៊ី​ល​ឆ្លង​ទ្វីប ជាពិសេស​គឺ​មី​ស៊ី​ល​ល្បឿន​លឿន​ក៏​អាច​ការពារ​បាន​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​ត្រូវបាន​តួ​ក​គី​បាញ់​ទម្លាក់​នៅ​ព្រំដែន​ស៊ី​រី នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ពី​ឡុត​ម្នាក់​ត្រូវបាន​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​សម្លាប់ និង​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​៕​