(​ញូ​ដេលី​)៖ ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​អ្នក​កាន់​សាសនា​មូស្លីម​ស៊ី​អ៊ី​ត ក្នុងអំឡុងពេល​អធិស្ឋាន​ពេល​ល្ងាច នៅ​វិហារ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​បង់​ក្លា​ដេស​ដោយ​បាន​សម្លាប់ មនុស្ស​ម្នាក់ និង​របួស​ជាច្រើន​នាក់ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AP ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​លោក Mohammed Asaduzzaman មេ​ប៉ូលិស​ស្រុក Bogra បានបញ្ជាក់​ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ប្រមាណ ៥​នាក់ បាន​បើក​ការបាញ់ប្រហារ​ទៅ​លើ​វិហារ​អ៊ីស្លាម​ក្នុងភូមិ Haripur នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា​។​

​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នេះ នៅ​មិនទាន់មាន​ក្រុម​ខាង​ណា​មួយ​ចេញមុខ​មក​អះអាង​ថា​ជា​ទង្វើ​របស់​ពួកគេ​ឡើយ​៕​