(​ញូ​ដេលី​)៖ ក្រុម ISIS បាន​ចេញ​មុខ​ទទួលស្គាល់ថា ការបាញ់រះ​ទៅលើ​អ្នក​កាន់​សាសនា​មូស្លីម​និកាយ​ស៊ី​អ៊ី​ត ក្នុងអំឡុងពេល​អធិស្ឋាន​ពេល​ល្ងាច នៅ​វិហារ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​បង់​ក្លា​ដេស​គឺ​ជា​ទង្វើ​របស់​ខ្លួន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AP នៅ​មុន​នេះ​បន្ដិច​។​

​លោក លោក Mohammed Asaduzzaman មេ​ប៉ូលិស​ស្រុក Bogra បានបញ្ជាក់​ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ប្រមាណ ៥​នាក់ បាន​បើក​ការបាញ់ប្រហារ​ទៅ​លើ​វិហារ​អ៊ីស្លាម​ក្នុងភូមិ Haripur នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ជាច្រើន​ជា​នាក់​៕​