(​តួ​ក​គី​)៖ ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CNN នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្ដាច់មុខ​ថា តួ​ក​គី​នឹងមិន​សុំទោស​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​នោះទេ ព្រោះ​វា​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​ប៉ុន្មាន​នាទី​មុននេះ​។​

«​ខ្ញុំ​គិតថា រដ្ឋាភិបាល​តួ​ក​គី​មិន​ត្រូវ​សុំ​ទោស​ចំពោះ​ទង្វើ​នេះ​នោះ​ទេ ផ្ទុយទៅវិញ អ្នក​ដែល​បាន​រំលោភ​ដែនអាកាស​របស់​យើង​ទេ ដែល​ត្រូវ​សុំ​ទោស​នោះ​។ អាកាសយានិក និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង គឺ​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​ធម្មតា ហើយ​វា​ក៏​ជា​ឆ្លើយ​បត​ទៅ​យ៉ាង​ប្រសើរ ព្រោះ​រុស្ស៊ី​បាន​រំលោភ​ដែន​អាកាស បើ​ទោះបីជា​យើង​បាន​ជួន​ដំណឹង​ជាច្រើន​ដង​ក្ដី​»​។ នេះ​ជា​សំដី​របស់​លោក Recep Tayyip Erdogan បាន​ថ្លែង​ប្រាប់ CNN​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​ត្រូវបាន​តួ​ក​គី​បាញ់​ទម្លាក់​នៅ​ព្រំដែន​ស៊ី​រី នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ពី​ឡុត​ម្នាក់​ត្រូវបាន​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​សម្លាប់ និង​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​៕​