(​អាល្លឺម៉ង់​)៖ មេ​ជួញដូរ​អាវុធ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុម​ស៊ើប​ការសម្ងាត់​រកឃើញថា មាន​លក់​អាវុធ​ក្រុម​ភេរ​វករ ដែល​ធ្វើ​ភេរវកម្ម​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​កន្លងទៅ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​អាល្លឺម៉ង់ Bild-Zeitung ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​នៅក្នុង​ឯកសារ​របស់​ក្រុម​ស៊ើប​ការ​សម្ងាត់​បានឲ្យដឹងថា មេ​ជួញដូរ​អាវុធ​ដ៏​ធំ​នេះ បាន​លក់​អាវុធ​តាម​អន​ឡាញ​ឲ្យ​ក្រុមម​ភេ​រវករ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ប៉ារីស ដោយ​កាំភ្លើង​ទាំងនោះ​ត្រូវបាន​យកមក​ប្រើ​ធ្វើ​ភេរវកម្ម​នៅ​កណ្ដាល​ក្រុងប៉ារីស ដូច្នេះហើយ​ទើប​ក្រុម​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឃើញ​ប្រភព​ចែកចាយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លង​ទៅនេះ ក្រុម​ភេរ​វករ​បាន​ធ្វើ​ការវាយប្រហា​រ​នៅ​កណ្ដាល​ក្រុងប៉ារីស ដោយ​បាន​សម្លាប់​មនុស្ស​ជាង​១៣២​នាក់ និង​របួស​ជាច្រើន​នាក់ ហើយ​ការវាយប្រហារ​នេះ ត្រូវបាន​ក្រុម ISIS អះអាងថា​ជា​ទង្វើ​របស់​ពួកគេ​៕​