(​ម៉ូស្គូ​)៖ វិមាន​ក្រឹម​ឡាំង បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​នេះ​ថា ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ស្នើសុំ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុននេះ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា លោក Erdogan បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CNN ថា ប្រទេស​តួ​ក​គី​នឹង​មិន​សុំ​ទោស​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នៅ​ព្រំដែន​ស៊ី​រី​នោះឡើយ ផ្ទុយទៅវិញ​លោក​បាន​បញ្ជាក់ថា រុស្ស៊ី​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន ហើយ​ទាហាន​របស់ខ្លួន​បាន​បំពេញ​តួនាទី​ល្អ ព្រោះ​ទ័ពអាកាស​តួ​ក​គី​បាន​ព្រមាន​ដល់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន​ដង នៅមុន​ន​ពេល​បាញ់​ទម្លាក់​៕​