(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតី អូបាម៉ា ត្រូវបានដាក់ក្រោមការពង្រឹងសន្តិសុខ បន្ទាប់ពីបុរសម្នាក់ បានផ្លោះរបងចូលបរិវេណខាងក្នុង នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

បុរសរូបនោះ ត្រូវបានគេចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងសេតវិមាន។ បើទោះបីជា​មានការចាប់ខ្លួនបុរសរូបនោះហើយក្តី ប៉ុន្តែវិមានប្រធានាធិបតីនេះ នៅស្ថិតក្រោមការការពារស្របពេលដែល​ក្រុមការងារ ធ្វើការត្រួតពិនិត្យសន្តិសុខនៅបរិវេណខាងក្នុងទាំងមូល។

សូមជម្រាបថា ខណៈដែលហេតុការណ៍នេះកើតឡើង ក្រុមគ្រួសាររបស់លោកប្រធានាធិបតីអូបាម៉ា កំពុងស្ថិតក្នុងសេតវិមាន ដើម្បីអបអសាទរពិធីបុណ្យ Thanksgiving Day៕