(​អាមេរិក​)៖ ខ្មាន់កាំភ្លើង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​សម្រុក​ចូល​គ្លីនិក​មួយ​កន្លែង​នៅក្នុង​រដ្ឋ Colorado Springs សហរដ្ឋអាមេរិក ដោយ​បាន​ប្រើ​កាំភ្លើង​វែង​បាញ់ប្រហារ​បណ្ដាល​ឲ្យ​ប៉ូលិស​ម្នាក់ និង​ជន​ស៊ីវិល​២​នាក់ ស្លាប់ ព្រម​ទាំង​របួស​មនុស្ស​ជាច្រើន​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​។​


​បន្ទាប់ពី​បើក​ការបាញ់ប្រហារ​ដាក់គ្នារ​វាង​ខ្មាន់កាំភ្លើង និង​ប៉ូលិស​អស់​ជាច្រើន ទើប​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បាន ប៉ុន្តែ​ប៉ូលិស​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ឡើយ​៕​