(​ម៉ូស្គូ​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​ថ្លែងឲ្យដឹងថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ នឹង​ផ្អាក​ទៅលើ​ការសុំ​ទិដ្ឋាការ​ឥតគិតថ្លៃ (Visa-Free) ជាមួយ​ប្រទេស​តួ​ក​គី ដែល​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​។​

​វិធានការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ទាហាន​តួ​ក​គី​នៅ​ព្រំដែន​ស៊ី​រី នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅ​ប្រទេស​ស៊ី​រី ដោយ​តួ​ក​គី​បានបញ្ជាក់​ថា យន្តហោះ​រុស្ស៊ី​បាន​ហោះ​រំលោភ​ដែនអាកាស​របស់ខ្លួន ហើយ​ការបាញ់​ទម្លាក់​នេះ លោកពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បានទាមទារ​ឲ្យ​តួ​ក​គី​សុំទោស ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី​បានបង្ហាញ​ជំហ​ថា មិន​សុំ​ទោស​នោះទេ ព្រោះ​វា​ជា​កំហុ​ក​របស់​រុស្ស៊ី​៕​