(​ម៉ាលី​)៖ យោង​តាម​ព័ត៌មាន​ចុងក្រោយ​ដែល​ចេញ​ផ្សាយ​ដោយ BBC, CNN និង Reuters បានឲ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​បាញ់​គ្រាប់​រ៉ូកែត​ចូល​ស្នាក់កា​រមូ​ល​ដ្ឋា​ន​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ (UN) នៅក្នុង​ទីក្រុង​វាល​ខ្សាច់ Kidal ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី ដោយ​មាន​មនុស្ស ៣​នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​បើ​តាម​ការបញ្ជាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ មាន​កង​រក្សា​សន្តិភាព UN ចំនួន ២​នាក់ និង​ជន​ស៊ីវិល​ម្នាក់ ចំណែក​អ្នក​របួស​ត្រូវបាន​គេ​រាយការណ៍​ជាបឋម​ថា មាន​ចំនួន​១៤​នាក់ ប៉ុន្តែ​មិន​បានដឹង​ពី​តួលេខ​ពិតប្រាកដ​នោះ​ទេ​៕​