(​ប៉ារីស​)៖ លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ប្រធានាធិបតី ហូ​ឡង់ អញ្ជើញ​ទស្សនា និង​ដាក់​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដោយ​ក្រុម ISIS វាយប្រហារ នៅ​ទីតាំង សាល​ប្រគុំ​តន្ត្រី Bataclan នា​ទីក្រុង​ប៉ារីស ដែល​ទីនោះ​ជាទី​តាំង​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​រហូត​ដល់​ជិត​៩០​នាក់ នៅក្នុង​ចំណោម​ទីតាំង​ដែល​រង​ការវាយប្រហារ​។​

​សូម​ជំរាប​ថា កាលពី​រាត្រី​ថ្ងៃ​សុក្រ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហេតុការណ៍​ភេ​វរ​កម្ម​ដ៏​រន្ធត់​បាន​កើតឡើង នៅក្នុង​ទីតាំង​ជាច្រើន​កន្លែង​កណ្តាល​ទីក្រុង ប៉ារីស បណ្តាលឲ្យ​មនុស្ស​ចំនួន​១៣២​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​រងរបួស​។ ក្រោយ​ភេរវកម្ម​មនុស្ស​មួយចំនួន ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង Brussels ប្រទេស​ប៊ែលហ្សិក និង​នៅ​ទីក្រុង​ប៉ារីស សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​ទីក្រុង​ប៉ារីស​៕​