(​តួ​ក​គី​)៖ នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Ahmed Davutoglu បាន​ថ្លែងឲ្យដឹងថា សាកសព​ពី​ឡុត​យន្តហោះ​រុស្ស៊ី Su-24 ដែល​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ទាហាន​តួ​ក​គី នៅ​ព្រំដែន​ស៊ី​រី នៅពេលនេះ​ត្រូវបាន​បញ្ជូន​មក​ដល់​ប្រទេស​តួ​ក​គី​រួច ហើយ​នឹង​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី​ឆាប់ៗ​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី Su-24 ត្រូវបាន​ទាហាន​តួ​ក​គី​បាញ់​ទម្លាក់​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នៅ​ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​បាន​ចោទ​ថា យន្តហោះ​រុស្ស៊ី​បាន​រំលោភ​ដែន​អាកាស ហើយ​ពី​ឡុត​ទាំង​ពីរ​រូប​បាន​ចាកចេញ​ពី​យន្តហោះ​មុន​ពេល​ផ្ទុះ​ឆេះ ប៉ុន្តែ​ពី​ឡុត​ម្នាក់​ត្រូវបាន​ក្រុម​ឧទ្ទាម​ស៊ី​រី​សម្លាប់ ចំណែក​ម្នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​៕​