(​ចិន​)៖ យ៉ាងហោច​ណាស់​មនុស្ស ១០​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​រងរបួស បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ហ្គាស​មួយ​បាន​កើតឡើង​នៅ​ភាគ​ខាងកើត​ខេត្ត Shandong ប្រទេស​ចិន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

​យោង​តាម​អាជ្ញ​ធរ​ក្នុង​តំបន់​បានឲ្យដឹងថា ករណី​ផ្ទុះ​ហ្គាស​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ស្ថិត​នៅក្នុង​ក្រុមហ៊ុន​ផលិត​ដែក​អ៊ី​ណុ​ក ដែល​បណ្ដាលឲ្យ​មនុស្ស ៥​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​៥​នាក់​ផ្សេង​ទៀត​ស្លាប់​ក្រោយ​ពេល​បញ្ចូនទៅ​ដល់​មន្ទី​រ​ពេទ្យ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀង​ត្រូវបាន​គេ​រាយការណ៍​មក​ថា កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ជិត​កន្លែងកើតហេតុ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​៕​