(​ថៃ​)៖ មនុស្ស ២​នាក់​បាន​ស្លាប់ និង​៤៩​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ឧប្បទ្ទវហេតុ​ក្រឡាប់​រថយន្តក្រុង​នៅក្នុង​ស្រុក Chaiyo ខេត្ត Ang Thong ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្ដិ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

​លោក Narong Tala-upla មេ​តម្រួត​ស្រុក Chaiyo បានឲ្យដឹងថា ឧប្បទ្ទវហេតុ​ក្រឡាប់​រថយន្តក្រុង​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៥៖៣០​នាទី ព្រឹក ដោយ​រថយន្តក្រុង​បាន​ធ្វើដំណើរ​ចេញពី​ខេត្ត Chiang Mai ផ្ទុក​អ្នកដំណើរ ៤៨​នាក់ និង​អ្នកបើកបរ​ម្នាក់ ព្រមទាំង​ព្រួ​រថយន្ត​២​នាក់​។​

​មូលហេតុ​ដែល​នាំឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​នេះ គឺ​មកពី​អ្នកបើកប​រថយន្ត​ងងុយដេក ទើប​កើតមាន​ករណី​បែប​នេះ​កើតឡើង​៕​