(​អ៊ីតាលី​)៖ រដ្ឋាភិបាល​អ៊ីតាលី​បានប្រកាសឲ្យ​ដឹ​ថា ខ្លួន​នឹង​ធ្វើ​ការត្រួតពិនិត្យ និង​តាមដាន​ទៅលើ​ការផ្ញើ​សារ (Chat) ឧបករណ៍​ហ្គេម PlayStation របស់​ក្រុមហ៊ុន Sony ព្រោះ​ការស៊ើបអង្កេត​អំពើ​ភេរវកម្ម ជឿជាក់ថា ក្រុម​ជី​ហាដ បាន​ប្រើប្រាស់​មធ្យោបាយ​មួយ​នេះ ដើម្បី​ធ្វើការ​វា​ប្រហារ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក Andrea Orlando រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អ៊ីតាលី​បាន​ប្រាស់​សារព័ត៌មាន RT​។​

​រដ្ឋ​មន្ត្រី​រូប​នេះ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ភេរ​វករ​ប្រហែល​ជា​ទាក់ទង​គ្នា​តាមរយៈ​ឧបករណ៍ PlayStation4 ប្រមាណ ២​ថ្ងៃមុន ពេល​វាយប្រហារ​កណ្ដាល​ក្រុងប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​ជាង ១៣០​នាក់ និង​របួស​ជាង ៣៤០​នាក់​៕​